Bayern Munich ជាក្លិបដំបូងបង្អស់ជះលុយ ៣០ លានដុល្លារ ទិញគ្រូបង្វឹកទាំងនៅជាប់កុងត្រាក្លិបចាស់
កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Bayern Munich បានប្រកាសអំពីសមាសភាពគ្រូបង្វឹកថ្មីរបស់ខ្លួន លោក Nagelsmann ក្រោយពីការចាកចេញរបស់គ្រូបង្វឹកចាស់ លោក Hansi Flick ។
ការប្តូរគ្រូបង្វឹកថ្មីរបស់ Bayern Munich វាហាក់ដូចជាមិនសូវប្លែកឡើយ ក៏ប៉ុន្តែការទិញផ្តាច់យកគ្រូបង្វឹកដែលកំពុងជាប់កុងត្រាដឹកនាំក្លិបចាស់ គឺវាហាក់ជារឿងថ្មី ដែលកម្រនឹងកើតមានណាស់នៅក្នុងពិភពបាល់ទាត់ ។
លោក Nagelsmann ត្រូវបានដឹងថា កំពុងតែមានកុងត្រានៅដឹកនាំក្លិប RB Leipzig សុខៗក៏ស្រាប់តែ Bayern Munich ជះលុយ ៣០ លានដុល្លារទិញផ្តាច់យកមកតែម្តង ដោយថែមទាំងបានផ្តល់កុងត្រាដឹកនាំក្លិបកំពូលអាល្លឺម៉ង់នេះ ដល់ទៅ ៥ ឆ្នាំទៀត ៕