ជើងទី ២ នៅដីគេរំពឹងអី! PSG គេស៊ីដល់ផ្ទះ ហើយកាតក្រហមម្នាក់ទៀត
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជើងទី ១ កាលពីយប់រំលងអាធ្រាត្រថ្ងៃពុធ ទី ២៨ ឈានចូលថ្ងៃព្រហស្បតិ៍ទី ២៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមភ្ញៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Paris Saint Germain ដោយលទ្ធផល ១ ទល់នឹង ២ ។
ការប្រកួតចាប់ផ្តើមក្រុមម្ចាស់ផ្ទះហាក់ធ្វើបានល្អ ដោយបាននាំមុខនៅតង់ទី ១ ដោយកីឡាករ Marquinhos នៅនាទីទី ១៥ តែចូលដល់តង់ទី ២ PSG ហាក់បែកទម្រង់ដោយត្រូវក្រុមភ្ញៀវស៊ុតចូល ២ គ្រាប់ផ្ទួនៗ ដោយបាល់ហ្វ្រីឃីគទាំង ២ គ្រាប់ហើយលទ្ធផលបញ្ចប់ការប្រកួត PSG បានត្រឹមចាញ់ ManCity ១ ទល់នឹង ២ ។ ក្នុងការប្រកួតនេះផងដែរ PSG មានកីឡាករម្នាក់ទទួលបានកាតក្រហមគឺ Idrissa Gueye នៅនាទីទី ៧៧ ដែលនេះអាចជាការខាតបង់កីឡាករល្អម្នាក់សម្រាប់ការប្រកួតជើងទី ២ ។
លទ្ធផលនៃការប្រកួតនេះ វាហាក់ជាសម្ពាធមួយសម្រាប់ក្រុមបារាំងមួយនេះ ដោយជើងទី ២ ត្រូវហោះទៅលេងនៅទឹកដីអង់គ្លេស នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ហើយដាច់ខាតត្រូវតែឈ្នះក្រុម ManCity ច្រើនគ្រាប់ទៀត ទើបមានសង្ឃឹមឡើងទៅវគ្គផ្តាច់ព្រ័ត្របាន ៕