Pep គ្រូបង្គោលក្រុមមេឃខៀវ Manchester City ឆ្នាំនេះនឹងលើកពានម្តង ៣ ឱ្យបាន
គ្រូបង្គោលរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola គឺជាគ្រូបង្វឹកម្នាក់ដែលទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងមួយ នៅ ManCity តួយ៉ាងកាលពីពេលថ្មីៗនេះ លោកទើបតែបានជួយឱ្យក្រុមមេឃខៀវគ្រោងជើងឯកពានរង្វាន់ Carabao Cup ជាលើកទី ៨ ។
ក្រោយពីឈ្នះប្រកួតនេះ លោក Pep បាននិយាយថា៖ «ការពិតទៅយើងមានពាន ៤ ក្នុងដៃឆ្នាំនេះ តែយើងរបូត ១ ហើយ ១ យើងឈ្នះហើយ ចឹងនៅសល់ ២ ទៀត ដែលហាក់មិនពិបាកយកឡើយ ដូចនេះយើងចាំលើកពាន ២ ទៀត ក្នុងពេលឆាប់ៗនេះ» ។
ការថ្លែងបែបនេះ វាហាក់ដូចជាមានភាគរយច្រើន ដោយសារតែ ManCity កំពុងតែឈរនៅកំពូលតារាង ដោយរង់ចាំតែ ២ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីសន្មតថាជាម្ចាស់ពាន Premier League ។ ខណៈដែល Champions League វិញគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយត្រូវប៉ះ PSG នៅយប់ថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ ៕