មិនលើសខ្វះគ្នា Real Madrid និង Chelsea ចែកគ្នាម្នាក់ ១ ពិន្ទុសិន ជើងទី ១
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃពុធ ទី ២៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ រវាងក្លិប Real Madrid និង Chelsea បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នា ។
ដ្បិតតែស្មើគ្នាមែន ក៏ប៉ុន្តែក្លិបទាំង ២ បានស៊ុតគ្នាម្នាក់ ១ គ្រាប់ នៅតង់ទី ១ ទាំង ២ គ្រាប់ ដោយ Real Madrid រកបាននៅនាទីទី ២៩ ដោយកីឡាករ Karim Benzema ចំណែកឯ Chelsea រកបានដោយកីឡាករ Pulisic សញ្ជាតិក្រូអាតនៅនាទីទី ១៤ ដោយលទ្ធផលនេះរក្សាដល់ចប់ការប្រកួត ហើយក្រុមទាំង ២ ស្មើគ្នា ដោយលទ្ធផល ១ ទល់នឹង ១ ។
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មួយគូទៀត រវាង Manchester City និង Paris Saint Germain នឹងធ្វើនៅយប់រំលងអាធ្រាត្រ ថ្ងៃពុធ ទី ២៨ ឈានចូលថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមេសា ឆ្នាំ ២០២១ ៕