ប្រញាប់ណាស់តើ! ភរិយាកីឡាករបាល់ទាត់ឆ្នើម ធារី ចន្ថាប៊ីន មានផ្ទៃពោះកូនទី ២ ហើយ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដ៏ឆ្នើម ធារី ចន្ថាប៊ីន បានប្រកាសដំណឹងល្អនៅលើគណនីអ៊ីនស្រ្តាក្រាមផ្លូវការរបស់លោកនៅប៉ុន្មានម៉ោងមុននេះដោយបង្ហាញថា ភរិយារបស់លោកកំពុងមានផ្ទៃពោះកូនទី ២ ហើយ ខណៈពួកគេទាំងពីរ បានទទួលចំណងដៃកូនស្រីដ៏ឆ្លាត និង គួរឱ្យស្រឡា្ររញ់ម្នាក់រួចមកហើយ ។
ដ្បិតថានេះមិនមែនជាលើកទី ១ ដែលក្លាយជាលោកប៉ារបស់គេ ប៉ុន្ដែ ធារី ចន្ថាប៊ីន បង្ហាញពីអារម្មណ៍រំភើប និង ត្រេកអរយ៉ាងខ្លាំង ដែលទទួលបានកាដូធំទី ២ នេះពីភរិយាបណ្ដូលចិត្ត ហើយបើតាមការបង្ហោះរូបភាពជាច្រើនសន្លឹកមកនោះ គ្រួសារកីឡាករបាល់ទាត់រូបនេះ បានបន្ថែមក្ដីសុខយ៉ាងពេញទំហំក្នុងការរង់ចាំទទួលស្វាគមន៍សមាជិកថ្មី ។
ទន្ទឹមនឹងការប្រកាសដំណឹងល្អនេះ គេក៏ឃើញមានអ្នកស្ថិតក្នុងរង្វង់បាល់ទាត់ អ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើនដែលតែងតែគាំទ្រវិស័យបាល់ទាត់ ក៏ដូចជាគាំទ្រកីឡាករបាល់ទាត់រូបនេះផ្ទាល់ បានចូលរួមអបអរសាទរដល់ពួកគេជាច្រើនព្រោងព្រាតផងដែរ ៕