Bruno Fernandes យល់ព្រមកុងត្រាថ្មីនៅ ManU ក្នុង ១ សប្តាហ៍ បាន ២៧ ម៉ឺនដុល្លារ
កីឡាករ Bruno Fernandes បានទាមទារក្លិបបាល់ទាត់ Manchester United ឱ្យបន្ថែមប្រាក់ខែដល់ខ្លួន ដើម្បីជាថ្នូរនៅក្នុងការបន្តកុងត្រាជាមួយនឹងក្លិបបន្តទៅមុខទៀត ខណៈដែលកុងត្រារបស់គេ នៅមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ ឯណោះ ។
ក្រោយពីមានការស្នើរសុំនេះ ក្លិបបានបន្ថែមប្រាក់ខែរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ឱ្យកើនឡើងដល់ ២៧ ម៉ីនដុល្លារក្នុង ១ សប្តាហ៍ ហើយសន្យាថានឹងថែមឱ្យជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៥ មុននឹងចរចាកុងត្រាថ្មីទៀត ។
គួរឱ្យដឹងដែរថា ក្នុងកុងត្រារបស់ Bruno Fernandes ក្លិប Manchester United បានដាក់ភ្ជាប់នូវលក្ខខណ្ឌ ដែលផ្តល់សិទ្ធិឱ្យកីឡាកររូបនេះអាចទាមទារដំឡើងប្រាក់ពលកម្មជារៀងរាលឆ្នាំ ទោះបីជារូបគេមិនបន្តកុងត្រាថ្មីក៏ដោយ ៕