CEO របស់ Spotify និង អតីតកីឡាករក្រុម Arsenal ៣ នាក់ ត្រៀមចូលលុយគ្នាទិញក្លិប Arsenal
Spotify បានស្នើសុំជំនួយពីអតីតកីឡាកររបស់ Arsenal គឺលោក Dennis Bergkamp លោក Patrick Vieira និង លោក Thierry Henry ឱ្យជួយគ្នាដើម្បីសុំទិញយកក្រុមកាំភ្លើងធំ Arsenal ។ ក្រោយពីលោក Stan Kroenke ដែលជាម្ចាស់ក្លិបត្រូវបានអ្នកគាំទ្រក្រុម Arsenal មិនពេញចិត្តនឹងរូបលោក នេះជាសេចក្ដីរាយការណ៍មួយពីគេហទំព័រ dailymail.co.uk នៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ នេះ ។
ក្រោយពីក្រុម Arsenal ចាញ់ក្រុម Everton ដោយលទិ្ធផល ១-០ កាលពីសប្តាហ៍មុន ក្រុមអ្នកគាំទ្របានចេញមកសម្តែងការមិនពេញយ៉ាងខ្លាំង ។ កាលពីមុននេះមានរឿងដែលធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តមួយរួចទៅហើយ គឺដោយសាតែក្រុមបានចូលរួមក្នុងកម្មវិធី Super League ហើយទោះបីជាបានដកខ្លួនចេញមកហើយក៏ដោយ ក៏អ្នកគាំទ្រនៅតែមិនពេញចិត្តនឹងម្ចាស់ក្លិបរូបនេះដែរ ដោយសារតែមិនព្រមវិនិយោគក្នុងក្រុមឱ្យច្បាស់លាស់ ហើយមិនអាចនាំក្រុមត្រឡប់ទៅភាពអស្ចារ្យបានម្ដងទៀត ។
ថ្មីៗនេះលោក Daniel Ek ដែលជាស្ថាបនិក និង ជា CEO របស់ Spotify បានចេញមកបង្ហាញតាមរយៈ Twitter ថា «ខ្ញុំអាចនិយាយបានថាខ្ញុំជាអ្នកគាំទ្រក្រុម Arsenal តាំងពីមិនទាន់ដឹងក្ដីមក ហើយប្រសិន KSE (Kroenke Sports & Entertainment) ចង់លក់ក្លិបមួយនេះ ខ្ញុំពិតជារីករាយ និង ចាប់អារម្មណ៍ក្នុងការទិញបន្ត» ។
ទោះបីជាយ៉ាងណាក៏ដោយលោក Daniel Ek បានទាក់ទងទៅលោក Dennis Bergkamp លោក Patrick Vieira និង លោក Thierry Henry ដែលអ្នកទាំង ៣ នាក់នេះព្រមនឹងជួយ ហើយក៏នឹងចូលហ៊ុនជាមួយផងដែរ ៕