Pep Guardiola ៖ មកពីខ្ញុំខ្លាំង ទើបដឹកនាំ ManCity ឈ្នះពាននេះ ៤ ឆ្នាំជាប់ៗគ្នា
លោក Pep Guardiola ត្រូវបានគេដឹងថាជាបុគ្គលដែលកាន់កាប់នូវភាពជោគជ័យរបស់ក្លិបនេះ ដោយ ៤ លើកជាប់ៗគ្នានេះ គឺជាការដឹកនាំរបស់លោកតែម្នាក់ ដោយមិនត្រឹមតែពាននេះឡើយ ក្លិបអង់គ្លេសមួយនេះ បានឈ្នះពាន Premier League ដល់ទៅ ២ លើកទៀត ក្រោមថ្វីដៃលោក ។
ទាក់ទិនទៅនឹងរឿងនេះវិញ លោកបាននិយាយបែបងាយៗថា ដោយសារតែសមត្ថភាពលោកខ្លាំង ដូចនេះការដឹកនាំក្លិបខ្លាំងលំដាប់ពិភពលោកបែបនេះទើបសមនឹងលោក ។
លោកបានបន្ថែមថា លោកធ្លាប់ឈ្នះពាន ២៥ មកហើយ ក្នុងអាជីពជាអ្នកដឹកនាំក្រុមបាល់ទាត់ ហើយលោកមានបទពិសោធជាច្រើនជាងមួយនឹង Barcelona និង Bayern Munich ជាដើម ៕
ប្រភព ៖ dailymail