ធ្លាយមូលហេតុធ្វើឱ្យ Real Madrid ខ្វះលុយទិញកីឡាករកំពូលៗសម្រាប់រដូវកាលក្រោយ
លោក Florentino Pérez ប្រធានក្លិប Real Madrid បានប្រកាសថាក្លិប ប្រាកដណាស់ថានឹងមិនមានលុយគ្រប់សម្រាប់ធ្វើការទិញយកកីឡាករថ្មីៗ ក្មេងៗ ល្អៗ សម្រាប់ត្រៀមរដូវកាលថ្មីឡើយ ដោយសារតែក្លិបមិនមានចំណូលធំឡើយនៅក្នុងឆ្នាំនេះ ។
ការពិតទៅ ក្លិប Real Madrid សង្ឃឹមយ៉ាងមុតមាំថានៅក្នុងឆ្នាំនេះ គេអាចនឹងរកបានប្រហែលជាកន្លះពាន់ដុល្លារពីពាន European Super League ដែលក្លិបអាចនឹងយកលុយដ៏មហាសាលនេះទៅទិញកីឡាករល្អៗ ក្មេងៗ លំដាប់ពិភពលោកមកនារដូវកាលថ្មីខាងមុខនេះ ។
គួរឱ្យដឹងដែរថា លោក Florentino Pérez គឺជាស្ថាបនិកពានរង្វាន់ European Super League ដោយបានបបួលក្លិបលំដាប់ពិភពលោកចំនួន ២០ ចូលរួមពាននេះ នឹងបានទាក់ទងម្ចាស់ឧបត្ថម្ភធំៗ ដែលធានាផ្តល់ប្រាក់រាប់ពានលានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់ពានរង្វាន់ខាងលើ ៕
ប្រភព ៖ dailymail