រំភើបណាស់! ឃើញពាក្យ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» បង្ហាញច្បាស់ៗនៅវគ្គផ្តាច់ព្រ័ត្រពាន League Cup របស់អង់គ្លេស
កាលពីរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Manchester City បានយកឈ្នះក្រុមបាល់ទាត់ Tottenhamp Hotspur ដោយលទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup (EFL Cup) ដោយបានក្លាយជាជើងឯកក្នុងឆ្នាំ ២០២១ នេះ ។
+
នៅក្នុងការប្រកួតនេះផងដែរ គេសង្កេតឃើញថាមានក្រុមហ៊ុនភេសជ្ជះប៉ូវកម្លាំងមួយ បានទិញសិទ្ធិក្នុងការបង្ហាញផលិតផលរបស់ខ្លួននៅក្នុងការប្រកួតនេះ ហើយបានសរសេរជាភាសាខ្មែរថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ដែលបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា ដែលបានចូលរួមទស្សនាការផ្សាយផ្ទាល់ការប្រកួតនេះ ។
គួរឱ្យដឹងដែរថា ឆ្នាំ ២០២១ នេះមិនមែនលើកទី ១ ទេ ដែលអក្សរខ្មែរយើងបានបង្ហាញនៅលើទឹកដីប្រទេសអង់គ្លេស តាមរយៈការប្រកួតរបស់ក្រុមធំៗ ដូចជាពាន Premier League និង EFL Cup ដោយហេតុការណ៍នេះបានកើតឡើងលើកដំបូងកាលពីឆ្នាំ ២០១៦ កន្លងទៅ ៕