Zlatan Ibrahimovic បន្តកុងត្រាថ្មីនៅ AC Milan ទោះវ័យ ៤០ ទៅហើយ
Zlatan Ibrahimovic បានប្រកាសនៅក្នុងគណនីហ្វេសប៊ុគផ្លូវការរបស់ខ្លួនថា គេបានបន្តកុងត្រាថ្មីជាមួយនឹងក្លិប AC Milan របស់ខ្លួន ក្នុងរយៈពេល ១ រដូវកាលបន្តទៀត ខណៈដែលកុងត្រាចាស់របស់គេគ្រោងនឹងផុតនៅចុងខែមិថុនា រដូវកាលនេះ ។
នៅក្នុងការបន្តកុងត្រាថ្មីនេះ គឺគេនឹងពេញវ័យ ៤០ ឆ្នាំនៅខែមិថុនាខាងមុខនេះ ដែលមានន័យថាគេបានបន្តកុងត្រាថ្មី ជាមួយក្លិបនៅក្នុងវ័យ ៤០ ឆ្នាំ ដែលជាវ័យមិនសូវមានកីឡាករណាអាចបន្តអាជីពនេះបានឡើយ នៅក្នុងក្លិបដ៏ល្បីលំដាប់ពិភពលោកបែបនេះ ។
គួរឱ្យដឹងដែរថា Zlatan Ibrahimovic ទោះបីជាវ័យជ្រេខ្លាំងក្តី ក៏ប៉ុន្តែបានជួយឱ្យ AC Milan ឡើងកំពូលតារាង Italy Seria A និងកំពុងតែកាន់កំណត់ត្រាស៊ុតបានច្រើនជាងគេនៅអ៊ីតាលី និងត្រូវបានជាប់ជម្រើសជាតិសារជាថ្មីទៀតផង ៕
ប្រភព ៖ skysport