UEFA តែងតាំង ប្រធានក្លិប PSG ជាប្រធានសមាគម UEFA
កាលពីពេលកន្លងទៅនេះ លោក Andrea Agnelli ប្រធានក្លិប Juventus បានប្រកាសលាលែងពីតំណែងជាប្រធានគណៈកម្មការនៃសមាគមបាល់ទាត់អឺរ៉ុប UEFA ដោយសារតែប្រកាន់ជំហរ ចង់ទៅបង្កើតពានរង្វាន់ European Super League ដែលមានលុយធំជាងនេះច្រើនដង ។
ក្រោយពីនេះ UEFA បានប្រកាសភ្លាមៗ ដោយនឹងលើកលោក Nasser Al-Khelaifi សញ្ជាតិកាតារ និង ជាប្រធានក្លិប Paris Saint Germain ឱ្យធ្វើជាប្រធានគណៈកម្មការបាល់ទាត់អឺរ៉ុបជំនួសវិញ ។
ការដែលលោកទទួលបានតំណែងនេះ គឺដោយសារតែក្លិប PSG បានប្រកាន់ជំហរតាំងពីដើមមកម៉្លេះ ដោយនឹងមិនចូលរួមពាន European Super League ឡើយ ហើយមានសារព័ត័មានជាច្រើន បានលើកឡើងថា លោកគឺជាដៃស្តាំ UEFA ៕