David Alaba បដិសេធសំណើរបន្តកុងត្រាថ្មី នៅ Bayern Munich
David Alaba កីឡាករខ្សែបម្រើ-ការពាររបស់ក្លិប Bayern Munich បានប្រកាសថា គេនឹងដើរចេញពីក្លិបដែលរូបគេប្រកបអាជីពអស់រយៈពេល ១៣ ឆ្នាំមកនេះ នៅចុងរដូវក្តៅនេះ ក្រោយពីកុងត្រាត្រូវបានបញ្ចប់ ។
ចំពោះការចាកចេញនេះត្រូវបានគេដឹងថា ដើម្បីទៅចូលរួមជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅអេស្ប៉ាញ Real Madrid ដែលបានទាក់ទងរូបគេតាំងតែពីមុនការចរចាបន្តកុងត្រានៅក្លិបនេះមកម៉្លេះ ។ ហើយការចាកចេញនេះ គឺកីឡាករសញ្ជាតិអូទ្រីសរូបនេះ បានបដិសេធសំណើរក្នុងការបន្តកុងត្រានៅ Bayern ទោះបីជារូបគេនឹងបានតម្លៃពលកម្មដល់ទៅ ១៥ លានដុល្លារក្នុង ១ រដូវកាលក្តី ។
មានពាក្យចរចាមអារ៉ាមថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះ នឹងចុះកុងត្រាជាមួយនឹង Real Madrid ដល់ឆ្នាំ ២០២៦ ពោលគឺមានកុងត្រារយៈពេល ៥ ឆ្នាំនៅទីនោះ ៕
ប្រភព ៖ Marca