លេចធ្លាយថា Sergio Aguero នឹងទៅ Barcelona ក្រោយចាកចេញពី ManCity
កាលពីពេលកន្លងទៅនេះ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Manchester City ត្រូវបានក្លិបប្រកាសថានឹងចែកផ្លូវគ្នា ក្រោយពីបញ្ចប់រដូវកាលនេះ ដោយសារចរចាកុងត្រាថ្មីមិនត្រូវរ៉ូវគ្នា ក្រោយពីបានចំណាយពេលជាង ១ ទសវត្សរ៍នៅ Premier League ។
ក្រោយពីពេលចាកចេញនៅរដូវកាលក្រោយនេះ រូបគេត្រូវបានគេដឹងថានឹងទៅចូលរួមជាមួយនឹង Barcelona វិញភ្លាមៗតែម្តង ដោយនឹងទទួលបាននូវកុងត្រារយៈពេល ២ រដូវកាលមុននឹងសម្រេចចិត្តថាបន្ត ឬ ក៏យ៉ាងណានោះ ។
ទោះបីជាយ៉ាងនេះក្តី មិនទាន់មានព័ត៏មានផ្លូវការដែលចេញពីសាម៉ីខ្លួន និង ក្លិបឡើយ នេះអាចដោយសារតែមិនទាន់បានព្រមព្រៀងគ្នាដាច់ស្រេចនៅឡើយ តែមានការបញ្ជាក់ថានឹងមានភាគរយច្រើនរហូតដល់ទៅ ៩០ % ឯណោះ ៕
ប្រភព ៖ TyC Sports