សល់តែ ៤ ក្លិបក្តី តែ Real Madrid នៅតែនិយាយថា ធ្វើទៅកុំខ្វល់ពីអ្នកដទៃ
មកទល់នឹងពេលនេះ មានក្លិបចំនួន ៨ ហើយដែលប្រកាសដកខ្លួនចេញពីពានរង្វាន់ក្លិបអ្នកមាន European Super League ក្រោយពីជុំគ្នាដំបូងមានសមាជិកដល់ទៅ ១២ ក្រុមឯណោះ ។
ក្រុមដែលដកខ្លួនមុនគេគឺក្រុមដែលមកពី អង់គ្លេសទាំង ៦ រួមមាន ManCity, ManU, Spur, Chelsea, Liverpool និង Arsenal បានប្រកាសដកខ្លួនចេញពីពាននេះមុនគេ ។ នៅក្នុងថ្ងៃនេះដែរ ក្រុម Atletico Madrid របស់អេស្ប៉ាញ និង Inter Milan របស់អ៊ីតាលី បានចេញសេចក្ដីថ្លែងការណ៍សម្រេចចាកចេញពីការប្រកួតពាន European Super League នេះដូចគ្នា ។
នេះមានន័យថាមកទល់នឹងពេលនេះ នៅសល់តែក្លិប ៤ ប៉ុណ្ណោះ គឺ ៣ ក្រុមមកពីអេស្ប៉ាញ (Real Madrid, Barcelona និង AT Madrid) និង ១ ក្រុមមកពីអ៊ីតាលី (Juventus) តែប៉ុណ្ណោះ ដែលនៅសេសសល់ ។ ទោះបីជាបែបនេះក្តី លោក Perez ប្រធានក្លិប Real Madrid ដែលជាស្ថាបនិកពាននេះ បានប្រកាសដល់សមាជិកដែលនៅសេសសល់ថា កុំឱ្យខ្វល់ពីអ្នកដទៃឱ្យសោះ លោកនឹងធ្វើពាននេះឱ្យចេញ ដោយនឹងបន្ថែមក្រុមផ្សេងៗទៀតមកវិញក្នុងពេលឆាប់ៗនេះ ៕