ពេលនេះមានក្លិប ៨ ហើយប្រកាសដកខ្លួនចេញ European Super League បន្តកន្ទុយគ្នា
លោក Folrentiono Perez បាននិយាយថា លោកហាក់មិនសូវបារម្ភឡើយ បន្ទាប់ពីឮដំណឹង ថាក្លិបនានាបានប្រកាសចង់ចាកចេញពី European Super League ។
នៅក្នុងថ្ងៃនេះដែរ ក្លឹប Atletico Madrid របស់អេស្ប៉ាញ និង Inter Milan របស់អ៊ីតាលី បានចេញសេចក្ដីថ្លែងការណ៍នៅក្នុងថ្ងៃនេះ នឹងសម្រេចចាកចេញពីប្រកួតពាន European Super League ។
គួរបញ្ជាក់ដែរថាការប្រកាសចាកចេញនេះ គឺបន្ទាប់ពីក្រុមយក្សទាំង ៦ នៅអង់គ្លេស បានសម្រេចិត្តដកខ្លួនចេញពីពានរង្វាន់ European Super League វិញ បន្ទាប់ពីរកសម្ពាធពីអ្នកគាំទ្រផង កីឡាករផង និង រដ្ឋាភិបាលអង់គ្លេស ៕