Pogba ៖ បើមួយអាទិត្យមិនបានកន្លះលានដុល្លារទេ លាសិនហើយ ManU
កីឡាករខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba នឹងត្រូវផុតកុងត្រានាពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណតែជាង ១ ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹងក្លិបបិសាចក្រហម Manchester United ។
មកទល់នឹងពេលនេះ នៅមិនទាន់មានសញ្ញានៃការបន្តកុងត្រាជាមួយនឹងក្លិបនៅឡើយទេ ។ ទាក់ទងទៅនឹងការបន្តកុងត្រាថ្មី ភ្នាក់ងាររបស់កីឡាកររូបនេះ បានបង្ហើបថាកីឡាកររូបនេះនឹងទាមទារឡើងប្រាក់ឈ្នួលឱ្យបាន ៥ សែនដុល្លារ ក្នុង ១ សប្តាហ៍ ដើម្បីព្រមតកុងត្រាជាមួយនឹងក្លិប ។
Pogba សព្វថ្ងៃបានទទួលប្រាក់ឈ្នួល ៣៥ ម៉ឹនដុល្លារ ក្នុង ១ សប្តាហ៍ដែលជាតម្លៃដែលថ្លៃជាងគេបំផុតប្រចាំក្រុមបិសាចក្រហម ។ គួរឱ្យដឹងថាគេបានផ្ទេរមកពី Juventus កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១០៥ លានដុល្លារកាលពីឆ្នាំ ២០១៦ ៕