ក្លិបធំៗ ៦ សម្រេចដកខ្លួនចេញពី European Super League
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Real Madrid បានផ្តួចផ្តើមគំនិត និង អញ្ជើញក្រុមចំណាត់ថ្នាក់កំពូលៗទាំង ២១ របស់អឺរ៉ុប ដើម្បីបង្កើតពានរង្វាន់មួយដែលមានឈ្មោះថា European Super League ដែលគ្រោងនឹងរៀបចំនាចុងខែមិថុនាខាងមុខនេះ ។
ក្នុងនោះក្លិបមកពីអង់គ្លេស ចំនួន ៦ ដែលមានដូចជា ៖ ManCity, ManU, Spur, Chelsea, Liverpool និង Arsenal បានប្រកាសដកខ្លួនចេញពីពាននេះហើយ ដោយសារតែទទួលរងសម្ពាធខ្លាំងពេក ពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាល និង សហព័ន្ធកីឡាបាល់ទាត់គ្រប់លំដាប់ថ្នាក់ ។
គួរឱ្យដឹងដែរថា ក្លិបទាំងឡាយនាំគ្នាចង់ធ្វើពាននេះឡើងគឺដោយសារតែ ក្រុមដែលចូលរួមក្នុងពានរង្វាន់នេះ នឹងទទួលបានទឹកប្រាក់ម្នាក់ប្រមាណជា ជាង៤០០ លានដុល្លារ ខណៈដែលក្រុមដែលឈ្នះពាន និង ចំណាត់ថ្នាក់ល្អនៃពាននេះ នឹងមានកញ្ចប់ទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារផ្សេងទៀត ៕