ធ្លាយមូលហេតុ José Mourinho ត្រូវបានបណ្តេញចេញពីតំណែង តាមពិតបែបនេះសោះ
កាលពីពេលកន្លងទៅនេះ ក្លឹបបាល់ទាត់ Tottenham Hotspur បានប្រកាសបណ្តេញលោក José Mourinho ចេញពីតំណែងភ្លាមៗ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup ។
ការពិតទៅការដឹកនាំក្រុមរបស់លោក ហាក់មិនសូវជាចោទជាបញ្ហានោះឡើយ ពីព្រោះតែលោកបានដឹកនាំក្រុមមាន់ខ្នាយមាសមួយនេះ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ។ ដោយនៅពីក្រោយការបណ្តេញចេញពីតំណែងនោះ គឺដោយសារតែលោកមិនពេញចិត្ត ដែលក្លឹបបានចូលរួមក្នុងពាន European Super League ដែលការចូលរួមពាននេះហាក់ដូចជាក្បត់បាល់ទាត់ដូច្នោះដែរ ។
ទាក់ទងទៅនឹងការដើរចេញពីតំណែងដោយមិនព្រមរណបក្លឹបនេះ បានធ្វើឱ្យលោកចាកចេញពីតួនាទី ដោយនៅសល់កុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ ២០២៣ ឯណោះ ៕