ក្រុមដែលគ្រងពាន ESL ដឹងតែគ្រប់ទឹកហើយ គ្រាន់តែប្រាក់រង្វាន់រាប់ពាន់លានដុល្លារ
ពានរង្វាន់ដ៏ថ្មីសន្លាងមួយ ដែលផ្តួចផ្តើមឡើងដោយក្រុម Real Madrid និង ក្លិបកំពូលៗរបស់អឺរ៉ុបចំនួន ១២ គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២១ នេះ ។
ទោះបីជាមិនទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក និង អឺរ៉ុបក្តី ក្រុមដែលគ្រោងនឹងចូលរួមពានរង្វាន់នេះ បានប្រកាន់ជំហររឹងមាំដោយដាច់ណាត់នឹងធ្វើឱ្យពាននេះលេចជារូបរាងឡើង ។
ចំពោះមូលហេតុដែលក្លឹបទាំងឡាយនាំគ្នាចង់ធ្វើពាននេះឡើងគឺដោយសារតែក្រុមដែលចូលរួមក្នុងពានរង្វាន់នេះ នឹងទទួលបានទឹកប្រាក់ម្នាក់ប្រមាណជា ៤០០ លានដុល្លារ ខណៈដែលក្រុមដែលឈ្នះពាន និង ចំណាត់ថ្នាក់ល្អនៃពាននេះ នឹងមានកញ្ចប់ទឹកប្រាក់ប្រមាណជាង ២ ពាន់លានដុល្លារផ្សេងទៀត ៕