អង់គ្លេសព្រមានដាក់ក្លឹបដែលចូលរួមពាន ESL ឱ្យទៅលេងនៅលីគទាបបំផុត
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ Real Madrid បានផ្តួចផ្តើមគំនិត និង អញ្ជើញក្រុមចំណាត់ថ្នាក់កំពូលៗទាំង ២១ របស់អឺរ៉ុប ដើម្បីបង្កើតពានរង្វាន់មួយដែលមានឈ្មោះថា European Super League ដែលគ្រោងនឹងរៀបចំនាចុងខែមិថុនា ខាងមុខនេះ ។
ពានរង្វាន់ថ្មីមួយនេះ ក៏មានផងដែរនូវការអញ្ជើញក្រុមចំនួន ៦ មកពី Premier League ដើម្បីចូលរួមប្រកួតពាននេះ ដែលមានដូចជា ManCity, ManU, Spur, Chelsea, Liverpool និង Arsenal ។ ដោយក្លិបទាំង ៦ ខាងលើបានប្រកាសទទួលនូវការអញ្ជើញចូលរួមពានរង្វាន់នេះផងដែរ ។
ក្រោយពីទទួលដំណឹងនេះ FIFA បានចេញបញ្ញាតិឱ្យដាក់ពិន័យយ៉ាងធ្ងន់ធ្ងរទៅដល់ក្លិប ក៏ដូចជាកីឡាករដែលចូលរួមក្នុងពាននេះ ដោយនឹងមិនអនុញ្ញាតិឱ្យចូលរួមប្រកួតពានរង្វាន់ដែលនៅក្រោមការគ្រប់គ្រងរបស់ FIFA បានទៀតឡើយ ។ ដូចនេះ Premier League បានប្រកាសថាក្លិបអង់គ្លេសទាំង ៦ នឹងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី ៥ វិញ ដោយសារតែលីគទី ៥ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ FIFA ឡើយ ៕