ManU អាចនឹងឈ្នះពាន Premier League ឆ្នាំនេះ បើ ManCity ភ្លាត់តែបន្តិច
ក្រុមបាល់ទាត់ Manchester United បានយក ៣ ពិន្ទុបន្ថែមពីការប្រកួតលីគកំពូលអង់គ្លេស (English Premier League) កាលពីយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយយកឈ្នះក្រុម Burnley ដោយលទ្ធផល ៣ ទល់នឹង ១ ។
ក្រោយពីបាន ៣ ពិន្ទុនេះហើយវាបានធ្វើឱ្យ Manchester United ទទួលបានសរុប ៦៦ ពិន្ទុ ដោយឈរនៅលេខ ២ ដដែលក្នុងតារាងពិន្ទុ English Premier League ពីក្រោម Manchester City ដែលមាន ៧៤ ពិន្ទុ ឈរនៅកំពូលតារាង ។
ដ្បិតតែឈរក្រោម ManCity ៨ ពិន្ទុក្តី ក៏ប៉ុន្តែក្រុមបិសាចក្រហមគឺកំពុងតែឡើងជើងខ្លាំង ដោយឈ្នះទាំងអស់ប៉ុន្មានប្រកួតចុងក្រោយនេះ ខណៈដែល ManCity ហាក់ធ្លាក់ជើងខ្លាំង ដែលធ្វើឱ្យ ManCity ធ្លាក់ពិន្ទុយ៉ាងខ្លាំងប៉ុន្មានប្រកួតចុងក្រោយនេះ ៕