Romos ថា Real Madrid អាចឈ្នះពានច្រើនជាងសព្វថ្ងៃ បើគ្មាន Messi
Sergio Ramos កីឡាករខ្សែការពារកណ្តាលដ៏រឹងមាំរបស់ក្លិប Real Madrid បានចូលរួមជាមួយនឹងក្លិបអស់រយៈពេល ១៦ ឆ្នាំហើយ ដោយមកទល់នឹងពេលនេះបង្ហាញខ្លួនបាន ជិត ៥០០ ប្រកួតហើយ និង រកបានជាង ១០០ គ្រាប់ ។
ជាមួយនឹងប្រវត្តិសាស្ត្រដែលគេបានសាងនៅក្លិបមួយនេះ រូបគេបានជួយឱ្យក្លិបលើកពាន La Liga ចំនួន ៥ លើក និង UEFA Champions League ចំនួន ៤ លើក រួមជាមួយនឹងពានរង្វាន់ធំៗជាច្រើនទៀតសរុបជិត ៣០ ពាន នៅទីនេះ ។
កីឡាកររូបនេះ បានថ្លែងថា រូបគេ និង ក្លិប Real Madrid ប្រហែលជាអាចឈ្នះពានយ៉ាងហោចណាស់ ១០ ទៀត ប្រសិនបើ Messi មិនមែនជាកីឡាកររបស់ Barcelona ខណៈដែល Messi មានពានដែលឈ្នះច្រើនជាង Ramos ទៅទៀត ៕
ប្រភព ៖ dailymail