Zinedine Zidane ថា បើអត់ Messi ទៀត El Clasico លែងល្អមើលហើយ
កាលពីថ្ងៃសៅរ៍ ទី ១០ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Real Madrid បានយកឈ្នះក្រុម FC Barcelona ក្នុងជំនួបដ៏ធំបំផុតប្រចាំ La Liga នារដូវកាល ២០២១ ដែលត្រូវបានគេឱ្យឈ្មោះថា El Clasico ។
ក្រោយពីបញ្ចប់ជំនួប El Clasico នេះ Zinedine Zidane អ្នកចាត់ការក្រុម Real Madrid បានបង្ហាញចំណាប់អាម្មណ៍ថា ការប្រកួត El Clasico អាចនឹងក្លាយទៅជាប្រកួតធម្មតាវិញ ប្រសិនបើគ្មានវត្តមានរបស់ Messi ។ លោកបានបន្ថែមថា គ្រប់គ្នាអាចដឹងថា Messi នឹងចាកចេញនៅចុងឆ្នាំនេះ ដូចនេះវាអាចនឹងក្លាយទៅជា El Clasico ចុងក្រោយបំផុតសម្រាប់ Messi ។
គួរឱ្យដឹងដែរថា El Clasico មានធាតុផ្សំជាច្រើនដូចជា ក្លិប Barcelona និង Real Madrid ហើយការដណ្តើមពាន La Liga និង មួយផ្នែកធំនោះគឺ Ronaldo និង Messi ។ ដូចនេះប្រសិនបើអវត្តមានកីឡាករទាំង ២ រូបនេះ ជំនួបនេះអាចនឹងក្លាយទៅជាការប្រកួតធម្មតាវិញជាក់ជាមិនខាន ៕