ពូកែរើសថ្ងៃមែន Griezmann កូន ៣ នាក់ កើតចំថ្ងៃខែ ដូចគ្នាទាំង ៣
Antoine Griezmann កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានក្លាយទៅជាបុរសកូន ៣ ហើយកាលពីពេលកន្លងទៅនេះ ដោយកូនពៅរបស់គេ Alba បានកើតក្នុងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ។
វាហាក់ជារឿងចៃដន្យខ្លាំងសម្រាប់កីឡាកររូបនេះ ដែលកូនទាំង ៣ របស់គេសុទ្ធតែកើតនៅក្នុងថ្ងៃ និង ខែ ដូចគ្នា ដោយកូនស្រីច្បងរបស់គេបានកើតក្នុងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ចំណែកឯកូនទី២ របស់គេកើតនៅក្នុងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នេះដែរ ។
គួរឱ្យដឹងដែរថា Antoine Griezmann បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០១៧ កន្លងទៅក្រោយពីទទួលចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ជាមួយនឹងមិត្តស្រីស្ម័គ្រស្មោះរាប់សិបឆ្នាំ នាង Erika Choperena ៕