AC Milan កំពុងរៀបចំកុងត្រាថ្មីឱ្យ Zlatan
Zlatan បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយពីការវិលត្រលប់មកកាន់ក្លិបចាស់របស់ខ្លួន AC Milan វិញជាលើកទី ២ ដ្បិតឈានចូលដល់វ័យ ៣៩ ឆ្នាំទៅហើយក្តី ។
ទម្រង់លេងដែលល្អប្រសើរ មិនមានកីឡាករក្មេងៗធ្វើបាន បូករួមនឹងបទពិសោធនៅលើទីលាន ៣០ ឆ្នាំជាង បានធ្វើឱ្យក្លិប AC Milan ពេញចិត្តនឹងគេយ៉ាងខ្លាំង ។ ដោយក្លិបច្បាស់ ១០០ % ហើយថានឹងបន្តកុងត្រាថ្មីដល់កីឡាកររូបនេះ ទោះបីជាគេឈានចូលវ័យលើស ៤០ ក៏ដោយ ។
មកទល់នឹងពេលនេះ ក្លិបមិនទាន់ហ៊ានប្រកាសជាផ្លូវការនៅឡើយទេ ពីព្រោះត្រូវរង់ចាំការសម្រេចចិត្តក្នុងកុងត្រាថ្មីពីសំណាក់សាម៉ីកីឡាករសិន ៕
ប្រភព៖ goal