ManCity តកុងត្រារយៈពេលវែងដល់ De Bruyne
Kevin De Bruyne កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ២៩ ឆ្នាំ របស់ក្លិប Manchester City ត្រូវបានក្លិបរបស់ខ្លួនបន្តកុងត្រាថ្មីរយៈពេលវែងឱ្យ ខណៈដែលកុងត្រាចាស់របស់គេនឹងផុតនៅចុងឆ្នាំ ២០២១ នេះ ។
កុងត្រាថ្មីដែលគេទទួលបាននឹងមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដោយមានរយៈពេល ដល់ទៅ ៤ ឆ្នាំឯណោះ ។ ទន្ទឹមនឹងការបន្តកុងត្រារបស់កីឡាកររូបនេះ ក្លិប Manchester City ក៏បានបញ្ចេញកីឡាករខ្សែប្រយុទ្ធម្នាក់ដែរ គឺ Sergio Agüero កាលពីពេលកន្លងទៅនេះ ។
កីឡាកររូបនេះ ត្រូវបានគេដឹងថាបានចូលរួមជាមួយនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester នេះចាប់តាំងពីឆ្នាំ ២០១៥ មក ដោយបង្ហាញខ្លួនបាន ១៧៧ ប្រកួត និង រកបានចំនួន ៤២ គ្រាប់ដោយជួយឱ្យ Manchester City លើកពាន Premier League ២ លើក និង ពានជាច្រើនផ្សេងទៀត ៕
ប្រភព៖ skysport