មកស្គាល់កីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត បានច្រើនជាងគេ នៅ La Liga រដូវកាលនេះ
ការប្រកួត La Liga បានឈានមកដល់ការប្រកួតទី ២៧ របស់ខ្លួនហើយ ដោយបច្ចុប្បន្នក្រុម Atletico Madrid កំពុងតែឈរនៅតំណែងកំពូលតារាង ដោយមាន ៦២ ពិន្ទុ ដោយឈ្នះ ១៩ ស្មើ ៥ និង ចាញ់ ២ ក្រោយឆ្លងកាត់ ២៦ ប្រកួត ដោយមានគ្រាប់ចំណេញដល់ទៅ ៣២ គ្រាប់ ។
បើនិយាយអំពីកីឡាករដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីវិញ ក៏ហាក់មិនឃ្លាតឆ្ងាយពីក្រុមកំពូលតារាងនេះដែរ ដោយបានទៅលើកីឡាករ Marcos Llorente មកពីក្លិប Atletico Madrid ដែលឈរនៅលេខ ១ ចំណែកឯមិត្តរួមក្រុមរបស់គេម្នាក់ទៀត Angel Correa ក៏មានឈ្មោះនៅក្នុងបញ្ជីនេះដែរ ដោយឈរនៅលេខ ៤ ស្ទួន ។
ខាងក្រោមនេះ គឺជាតារាងអ្នកបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេទាំង ៦ រូប នៅ La Liga ៖
១- ស្ទួន. Marcos Llorente មកពីក្លិប Atletico Madrid (8 គ្រាប់)
១- ស្ទួន. IAGO ASPAS មកពីក្លិបCelta de Vigo (8 គ្រាប់)
៣- JORGE DE FRUOTOS មកពីក្លិប La Vante (7 គ្រាប់)
៤- ស្ទួន. Angel Correa មកពីក្លិប Atletico Madrid (6 គ្រាប់)
៤- ស្ទួន. ANTOINE GRIEZMANN មកពីក្លិប FC Barcelona (6 គ្រាប់)