ខ្សែបម្រើស្លាបថ្មីរបស់ Elche ចង់ប្រកួតឱ្យលឿនៗ នឹងអាលរកគ្រាប់បាល់ឱ្យក្រុម
Pablo Daniel Piatti កីឡាករខ្សែបម្រើប្រយុទ្ធស្លាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានផ្លាស់ចេញពីក្លិប Toronto FC របស់លីគកំពូលកាណាដា មកចូលរួមជាមួយនឹងក្លិបបាល់ទាត់ Elche នៃលីគកំពូលអេស្ប៉ាញ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ។
កីឡាកររូបនេះនឹងមកចូលរួមក្រុមនៅ La Liga មួយនេះរហូតដល់បញ្ចប់រដូវកាល ក្រោយពីទំនេរសម្រាកវិស្សមកាលអស់រយៈពេលជាង ៣ ខែ ។ ការវិលមកទីលានវិញនេះ កីឡាករវ័យ ៣១ ឆ្នាំបានបង្ហាញអារម្មណ៍ក្លៀវក្លាក្នុងការបង្ហាញខ្លួនឱ្យក្រុម ដោយចង់ចូលលេងឱ្យបានឆាប់ៗតាមតែអាចធ្វើទៅបាន ជាពិសេសគឺចង់រកគ្រាប់បាល់ក្នុងប្រកួតដំបូងតែម្តង ។
តបនឹងអ្នកកាសែតដែលសួរនាំពេលបង្ហាញមុខនៅកីឡដ្ឋានកីឡាកររូបនេះ បានបង្ហាញថា គេប្រហែលជាមិនត្រូវការពេលច្រើនឡើយនៅក្នុងការសម្របខ្លួនជាមួយនឹងក្រុម ពីព្រោះគេធ្លាប់ក៏ធ្លាប់លេងនៅអេស្ប៉ាញនេះដែរ ក្នុងអំឡុងឆ្នាំ ២០១១ ដល់ ២០២០ កន្លងទៅនេះ ៕