ManU ឈ្នះយប់មិញ ដោយសារតែអ្នកគាំទ្រម្នាក់ស្រា.តរត់ចូលទីលាន
ការប្រកួតពានរង្វាន់ UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី ១ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Manchester United បានយកឈ្នះក្រុម Granada ដោយលទ្ធផល ២ ទល់នឹង ០ ។
អ្វីដែលគួរឱ្យកត់សម្គាល់ពេលប្រកួតនោះគឺ ក្នុងកំឡុងពេលប្រកួតមានទស្សនិកជនម្នាក់បានរត់ចូលទីលាន ដោយខ្លួនទទេ បើតាមការឱ្យដឹងពីអ្នកនៅទីលានផ្ទាល់គឺបុរសម្នាក់នេះ ជាហ្វេនរបស់ ManU ដែលបានលួចចូលទីលាន ខណៈដែលការប្រកួតនេះគឺត្រូវបានបិទទ្វាជិតមិនអនុញ្ញាតិឱ្យមានអ្នកទស្សនាឡើយ ។
គួរឱ្យដឹងដែរថា ការប្រកួតជើងទី ២ ពានរង្វាន់ UEFA Europa League វគ្គ ៨ ក្រុមចុងក្រោយ នេះនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដែលនឹងអាចកាត់សេចក្តីថាតើក្រុមណាជាបេក្ខភាពឡើងទៅកាន់វគ្គបន្តបាន ៕