PSG ដាក់ជើងឯកឆ្នាំចាស់ ឱ្យជូរចត់នៅលើទឹកខ្លួនឯង
វគ្គ ៨ ក្រុមចុងក្រោយជើងទី ១ ពានរង្វាន់ UEFA Champions League កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់ Paris Saint Germian បានយកឈ្នះក្រុមខ្លាំង Bayern Munchen នៅក្នុងទឹកដីកីឡដ្ឋាន Munchen Arena ។
លទ្ធផលបញ្ចប់ទៅដោយក្រុមភ្ញៀវឈ្នះម្ចាស់ផ្ទះ ៣ ទល់នឹង ២ ។ ខណៈដែលតង់ទី ១ Mbappe រកគ្រាប់បាល់បើកការប្រកួតនៅនាទីទី ៣ មុននឹងត្រូវ Marquinhos បន្ថែមនៅនាទីទី ២៨ ហើយត្រូវម្ចាស់ផ្ទះវាយបកបាន ១ គ្រាប់នៅនាទីទី ៣៧ ដោយ Choupo-Moting ។
វគ្គទី ២ ក្រុមម្ចាស់ផ្ទះបានបន្ថែមគ្រាប់តាមស្មើដោយកីឡាករ Müller តែមិនបានប៉ុន្មានផង ក្រុមភ្ញៀវបានដាក់ ១ គ្រាប់ទៀត ដោយ Mbappe ដដែលនៅនាទីទី ៦៨ ។ លទ្ធផលនេះអាចនឹងកក់ក្តៅសម្រាប់ក្រុម PSG ក្នុងដំណើរប្រកួតជើងទី ២ ដែលនឹងធ្វើឡើងនៅលើទឹកដីរបស់ខ្លួនក្នុងប្រទេសបារាំង ៕