Real Madrid ស្ពាយគ្រាប់បាល់ចំណេញ ២ គ្រាប់ សម្រាប់ជើងទី ២ Champions League ទៅទឹកដីអង់គ្លេស
ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ជើងទី ១ Real Madrid បានយកឈ្នះក្រុមភ្ញៀវ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋានថ្មីរបស់ខ្លួន នៅជាយទីក្រុង Real Madrid កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ។
ការយកឈ្នះនេះ ក្រុមលេខ ៣ នៃតារាងលីគកំពូល La Liga មួយនេះ នឹងមិនសូវមានសម្ពាធខ្លាំងឡើយ នៅជើងទី ២ ដែលក្រុមមួយនេះ ត្រូវហោះទៅទាត់នៅទឹកដីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាទឹកដី Liverpool វិញ ។
គួរឱ្យដឹងដែរថា ការប្រកួតជើងទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ដោយ Liverpool ត្រូវស៊ី Real Madrid យ៉ាងហោចណាស់ក៏ ៣ ទល់នឹង ០ ដែរ ទើបអាចប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នេះបាន ៕