មកមើលស្ថិតិសំខាន់ ៤ នៅ La Liga រដូវកាលនេះ
ការប្រកួតលីគកំពូលអេស្ប៉ាញបានឈានចូលមកដល់សប្តាហ៍ទី ៣១ របស់ខ្លួនហើយ ដោយក្នុងនោះក្រុម Atlético Madrid នៅតែបន្តឈរនៅកំពូលតារាងតាមពីក្រោយដោយ FC Barcelona ខណៈដែលក្រុមខ្លាំង Real Madrid ឈរនៅលេខ ៣ ។
ងាកមកមើលស្ថិតិបង្ហាញខ្លួនវិញ កីឡាករ Dmitrovic អ្នកចាំទីរបស់ក្លិប SD Eibar បានបង្ហាញខ្លួនសរុបបាន ២០០ ប្រកួតហើយនៅ La Liga ដែលជាស្ថិតិមួយដែលមិនងាយមានកីឡាករណាច្រើនអាចធ្វើបានឡើយ ។
ចំណែកឯ Antoine Griezmann កីឡាករសញ្ជាតិបារាំងរបស់ក្លិប Atlético Madrid ក៏រកបានគ្រាប់ទី ១៥០ របស់ខ្លួនដែរ ដោយបានជួយឱ្យក្រុមកំពុងតែស្ថិតនៅលើកំពូលតារាងដាច់អស់រយៈពេលជាច្រើនសប្តាហ៍ ។
ចំពោះកំណត់ត្រាមិនទាន់ចាញ់របស់ Barcelona វិញបានឈានចូលមកដល់សប្តាហ៍ទី ១៤ ហើយ ។ សរុបមកមិនទាន់មានក្រុមណាអាចយកឈ្នះក្រុមយក្សអេស្ប៉ាញនេះបាននៅឡើយទេ ចាប់តាំងពីចូលឆ្នាំ ២០២១ នេះមក ៕