Paddy Barret ប្រាប់មូលហេតុពិត ដែលចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង
ខ្សែការពារកណ្តាលសញ្ជាតិអៀកឡង់ Paddy Barret បានចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀងហើយកាលពីពេលកន្លងទៅនេះ ក្រោយចុះកុងត្រាមិនបានប៉ុន្មានផង ។ ការចាកចេញនេះ ត្រូវបានគេដឹងថា កីឡាកររូបនេះនឹងទៅចូលរួមជាមួយនឹងក្លិបលីគកំពូលអៀកឡង់ St Patrick’s Athletic FC ។
ដ្បិតក្លិបបានបញ្ជាក់ថាគេចាកចេញដោយសារតែបញ្ហាផ្ទាល់ខ្លួន ដើម្បីទៅជួបជុំគ្រួសារ ក្នុងពេលវិបត្តិកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំ រូបនេះបានផ្តល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក អៀកឡង់ ថាមូលហេតុគឺមានដូចតទៅនេះ ៖
-ពិបាកសម្របខ្លួននឹងស្ថានភាពនានាក្នុងប្រទេសកម្ពុជា (អាកាសធាតុ ម្ហូបអាហារ មជ្ឈដ្ឋានជុំវិញខ្លួន…)
-ទម្រង់លេងមិនល្អតាមការទាមទាររបស់ក្លិប គ្រូបង្វឹក
-ប្រាក់ឈ្នួលតិច លីគកំពូលកម្ពុជាជាលីគប្រកួតប្រជែងទាប មិនស័ក្តិសម
-ក្លិបផ្សេងឱ្យប្រាក់ឈ្នួលខ្ពស់ជាងនៅកម្ពុជា និង លក្ខខ័ណ្ឌល្អជាងគ្រប់យ៉ាង
ខណៈកូតាកីឡាករបរទេសនៅសល់តែ ៤ នាក់នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបន្ថែមកីឡាករម្នាក់ភ្លាមៗ គឺកីឡាករខ្សែប្រយុទ្ធសញ្ជាតិ សេណេហ្គាល់ Robert Lopez Mendy មកជំនួសតំណែងកីឡាកររូបនះ ៕