ក្រុមជម្រើសជាតិមួយនៅអាមេរិកកណ្តាល ត្រូវអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដេញបាញ់
កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មិនធ្លាប់មានក្នុងពិភពបាល់ទាត់មួយបានកើតឡើងនៅក្នុងរដ្ឋធានី Port Au Prince នៃប្រទសហៃទី ដែលជាទីកន្លែងដែលត្រូវធ្វើជាទឹកដីកណ្តាលក្នុងការប្រកួតវគ្គជម្រុះ World Cup ប្រចាំតំបន់អាមេរិកឡាទីនប្រចាំពូល E ។
ក្នុងនោះដែរក្រុមជម្រើសជាតិ ប៊ីលី ដែលជាប្រទេសតូចមួយនៃតំបន់អាមេរិកកណ្តាលត្រូវបានជនប្រដាប់អាវុធ ២ រូប ដែលមានអាវុធប៉េនៅក្នុងដៃ បានធ្វើការស្ទាក់ឡានក្រុងរបស់ក្រុម ប៊ីលី ក្រោយពីក្រុមមួយនេះបានចុះពីព្រលានយន្តហោះ តែអ្វីៗបានដោះស្រាយ ដោយមន្ត្រីប៉ូលិសដែលធ្វើដំណើរអមឡានក្រុមនោះ បានចុះទៅសម្រុះសម្រួល តែមិនបានធ្វើការចាប់ខ្លួនពូកគេទាំង ២ នាក់ឡើយ ។
ដ្បិតតែក្រុម ប៊ីលី បានទៅដល់សណ្ឋាគារដោយសុវត្ថិភាពក្តី ក៏ប៉ុន្តែវាបានធ្វើឱ្យក្រុមមួយនេះភិតភ័យ និង ប៉ះពាល់ដល់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដោយសារតែនេះគឺជាវគ្គជម្រុះ World Cup ៕