Pedri និង Ramos ជាកីឡាករអេស្ប៉ាញ មិនគួរមើលរំលង
នៅក្នុងខែមេសានេះអាចចាត់ទុកថាជាខែដែលមានការប្រកួតដ៏មមាញឹកមួយរបស់អ្នកគាំទ្របាល់ទាត់អេស្ប៉ាញ ដោយក្នុងនោះមាននូវការប្រកួតជាច្រើន ដូចជាលីគកំពូល La Liga, ការប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសគឺការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 និង ការត្រៀមប្រកួត Euro ជាដើម ។ ក្នុងនោះដែរ មានតារាបាល់ទាត់របស់ La Liga ២ រូប ដែលសុទ្ធសឹងតែជាកីឡាកររបស់ Barcelona ដែលអាចនឹងលេចធ្លោនៅក្នុងកំឡុងពេលនេះ ។
Pedro González López ៖ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់ Pedri សម្រាប់ក្រុម FC Barcelona នៅរដូវកាលនេះ ដែលគេត្រូវបានទទួលការកៅហៅឱ្យចូលក្រុមជម្រើសជាតិ នៅត្រឹមវ័យ ១៨ ឆ្នាំ គេបានក្លាយជាជម្រើសដំបូងរបស់លោក Ronald Koeman ដែលជំនួសតំណែងរៀមច្បង Luis Enrique ។
Sergio Ramos ៖ កីឡាករអេស្ប៉ាញម្នាក់ទៀតដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង សម្រាប់ការប្រកួតអន្តរជាតិចុងខែនេះរបស់អេស្ប៉ាញ គឺប្រធានក្រុម Sergio Ramos ។ ដោយបង្ហាញខ្លួនបាន ១៨៤ ប្រកួតហើយឱ្យជម្រើសជាតិអេស្ប៉ាញ ដែលនេះនៅពីក្រោយអ្នកបង្ហាញខ្លួនឱ្យជម្រើសជាតិបានច្រើនជាងគេបំផុតក្នុងលោកទី ២ ត្រឹមតែ ៦ ប្រកួតទៀតប៉ុណ្ណោះ ៕