រដូវកាល ២០២១ La Liga ឡើងជើងអ្នកចាំទីខ្លាំង មានឱកាសស៊ុតបញ្ចូលទី
La Liga រដូវកាល ២០២០-២០២១ នេះអាចត្រូវបានគេចាត់ទុកថា គឺជារដូវកាលដែលល្អបំផុតសម្រាប់អ្នកចាំទីនៅទីនេះ ដោយសារតែនេះគឺជាលើកទី ១ ក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃលីគកំពូលអេស្ប៉ាញមួយនេះ មានអ្នកចាំទីដល់ទៅ ២ រូបអាចស៊ុតបញ្ចូលទីបាន ។
Marko Dmitrovic ៖ អ្នកចាំទីរបស់ក្លិប SD Eibar បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអ្នកចាំទីរូបនេះ តែងតែបានឡើងមកសុំមិត្តរួមក្រុមក្នុងការទទួលខុសត្រូវបាល់ប៉េណាល់ទីជានិច្ច ក្នុងនោះដែរគេបានស៊ុតបញ្ចូលទីទៅលើក្រុមកំពូលតារាង Atlético de Madrid ១ គ្រាប់ និង ក្រុម Cadiz CF មួយគ្រាប់ ដែលសុទ្ធតែជាគ្រាប់ប៉េណាល់ទី ។
Dani Aranzubia ៖ កីឡាកររូបនេះធ្វើបានយ៉ាងល្អក្នុងនាមជាអ្នកចាំទី ក្រោយពីការចាញ់ដៃគូ ១ ទល់នឹង ០ នៅចុងម៉ោង កីឡាកររបស់ Deportivo បានឡើងមកជួយមិត្តរួមក្រុមពេលមានឱកាសបាល់ជ្រុង ដោយប្រើក្បាលតែតបញ្ចូលទីបានសម្រេចនៅនាទីចុងក្រោយបំផុត ជួយឱ្យក្រុមតាមបានស្មើក្រុម UD Almeria ៕