ក្រោយជួបភ្នាក់ងារ Haaland ក្លិប Barcelona សម្រេចចិត្តមិនទិញវិញ
កាលពីពេលកន្លងទៅនេះ ក្លិបបាល់ទាត់ Barcelona បានប្រកាសថាខ្លួនត្រូវការខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់មកបំពេញក្រុម ដោយក្នុងនោះមានបំណងយកខ្សែប្រយុទ្ធខ្លាំងលំដាប់ពិភពលោក Erling Haaland មកឱ្យបាននៅក្នុងរដូវក្តៅក្រោយនេះ បន្ទាប់ពីការចាកចេញរបស់ Messi ។
ទោះបីជាតម្លៃខ្លួនកីឡាករខាងលើមានតម្លៃលើសពី ១ លានដុល្លារក៏ដោយ ក៏ក្លិប Barcelona បានបញ្ជាក់ថា ខ្លួនមិនមានបញ្ហាឡើយចំពោះថរិកាដើម្បីទិញយក Haaland ដោយបានធ្វើការកោះហៅភ្នាក់ងាររបស់កីឡាករសញ្ជាតិន័រវេសរូបនេះ មកចរចាជាផ្លូវការ ។
ក្រោយមកភាគីទាំង ២ បានចរចាគ្នានៅទីក្រុង Barcelona តែជាលទ្ធផលហាក់ដូចជាមិនល្អឡើយ ដោយភាគី Barcelona និង ភ្នាក់ងារ Haaland បានសម្រេចថានឹងបន្តឱ្យកីឡាកររូបនេះនៅកន្លែងដដែល និង មិនទាន់មានគម្រោងផ្ទេរទៅក្លិបណាឡើយ ៕
ប្រភព៖ skysport