ManCity ចង់បានខ្សែប្រយុទ្ធខ្លាំងទាំង ៣ លំដាប់ពិភពលោក
ក្លិបបាល់ទាត់ Manchester City បានប្រកាសថាខ្លួនកំពុងតែត្រូវការខ្សែប្រយុទ្ធលំដាប់ពិភពលោកល្អៗមកបំពេញក្រុម ដើម្បីក្លាយជាក្រុមលំដាប់លេខ ១ ពិភពលោកឱ្យបាននៅក្នុងឆ្នាំ ២០២១ និង បន្តទៅមុខទៀត ។
ដើម្បីសម្រេចបំណងនេះ ក្លិបបានរៀបចំផែនការរុះរើទ្រង់ទ្រាយធំ ដោយក្នុងនោះមានបំណងយកខ្សែប្រយុទ្ធខ្លាំងៗលំដាប់ពិភពលោកចំនួន ៣ រូប ដែលមានដូចជា Erling Haaland, Lionel Messi និង Neymar JR មកទាំងព្រមតែម្តងនៅក្នុងរដូវក្តៅក្រោយនេះ ។
គួរបញ្ជាក់ថា ដើម្បីអាចយកលុយដ៏ច្រើនសន្ធឹកសន្ធាប់ទិញយកកីឡាករទាំង ៣ រូបនេះ ក្លិបបាល់ទាត់អង់គ្លេសមួយនេះ ត្រូវការលក់កីឡាកររបស់ខ្លួនដែលមិនត្រូវការ និង ដែលដាក់ឱ្យគេខ្ចីជើងចេញឱ្យអស់សិន មុនចប់រដូវកាលនេះ ៕
ប្រភព៖ goal