កីឡាការិនីបាល់ទាត់ឈាមជ័រខ្មែរម្នាក់ កំពុងតែឡើងជើងខ្លាំងនៅ កាណាដា
Selena Chhiv គឺជាកូនខ្មែរសុទ្ធសាធ ដែលកំពុងប្រកបអាជីពជាកីឡាការិនីបាល់ទាត់នៅក្នុងប្រទេសកាណាដា ដោយបច្ចុប្បន្នលេងឱ្យឈុតយុវនារីអាយុក្រោម ១៩ ឆ្នាំ របស់ក្រុមខ្លាំង Norte Dame De Grace ។
នាងត្រូវបានគេស្គាល់ថា មានទាំងឪពុក និង ម្តាយសញ្ជាតិខ្មែរសុទ្ធសាធ ដោយបានទៅរស់នៅទីនោះកាលពីសម័យសង្គ្រាម និង មានបងប្អូន ៣ នាក់ ហើយនាងជាកូនពៅគេ ។ នាងធ្លាប់ឈ្នះ និង ចូលរួមប្រកួតក្នុងការពានរង្វាន់ជាច្រើន ។ បើនិយាយពីឈុតធំវិញ កីឡាការិនី Selena Chhiv ធ្លាប់លេងឱ្យ Fabrose មុននឹងផ្លាស់ទៅ Stark និងចុងក្រោយនេះនាងបានមកចូលរួមជាមួយនឹងក្លិប Norte Dame De Grace នេះ ។
Selena បានចាប់អាជីពបាល់ទាត់នេះតាំងតែពីវ័យ ៥ ឆ្នាំ ដោយចាប់លេងតាំងពីឈុតតូច រហូតដល់តំណាងសាលារៀនរបស់នាង និង ជាចុងក្រោយនាងបានចូលរួមជាមួយនឹងឈុតធំប្រចាំរដ្ឋទៀតផង ៕