Real Madrid លេងមែនទែនហើយ សុខចិត្តលក់កីឡាករ ៩ នាក់ ដើម្បីទិញបាន Mbappe ម្នាក់
ក្លិបបាល់ទាត់ Real Madrid បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ដោយប្រាថ្នាថានឹងយកកីឡាកររូបនេះឱ្យទាល់តែបានដល់ដង្ហើមចុងក្រោយរបស់ក្លិប ។
ដើម្បីជាក្តីសង្ឃឹមក្នុងការនាំយកកីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំខាងលើ Real Madrid បានរៀបចំបញ្ជីឈ្មោះកីឡាករដែលត្រូវលក់ចេញនាចុងរដូវកាលនេះ ដោយមានរហូតដល់ទៅ ៩ នាក់ឯណោះ ដែលភាគច្រើនជាកីឡាករដែលកំពុងតែដាក់ឱ្យក្លិបផ្សេងខ្ចីជើង ។
ចំណូលពីការលក់កីឡាករទាំង ៩ រូបនោះត្រូវបាន Real Madried បាន់ស្មានថានឹងបានប្រាក់ប្រមាណជាជាង ១៤០ លានដុល្លារ ដែលនឹងល្មមមានទឹកមាត់ពេញដើម្បីចរចាទិញ Mbappe ដែលមានតម្លៃផ្តាច់កុងត្រាប្រមាណជាង ១៣០ លានដុល្លារ ៕
ប្រភព៖ marca