Sergio Ramos របួសកំភួនជើងធ្ងន់ធ្ងរ ត្រូវអវត្តមានជំនួបសំខាន់របស់ Real Madrid
កីឡាករខ្សែការពាររបស់ក្លិប Real Madrid នឹងត្រូវសម្រាករយៈពេលយ៉ាងហោចណាស់ក៏ ២ សប្តាហ៍ដែរ ដើម្បីព្យាបាលរបួសកំភួនជើងរបស់គេ ដែលរងគ្រោះធ្ងន់ធ្ងរ ក្នុងកំឡុងពេលជួយជម្រើសជាតិអេស្ប៉ាញ នៅក្នុងវគ្គជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប ។
របួសនេះនឹងត្រូវធ្វើឱ្យគេអវត្តមានយ៉ាងហោចណាស់ ក៏ ៥ ទៅ ១០ ប្រកួតដែរ នៅក្នុងក្រុម Real Madrid ស្របពេលដែលក្លិបកំពុងតែត្រូវប្រជែងកំពូលតារាង La Liga ផង និង វគ្គ ៨ ក្រុមចុងក្រោយ UEFA Champions Legue ផងដែរ ។
គួរឱ្យដឹងដែរថា វគ្គ ៨ ក្រុមចុងក្រោយ UEFA Champions Legue នឹងធ្វើការប្រកួត ២ ជើង ដែលក្នុងនោះជើងទី ១ ត្រូវប្រកួតនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ និង ជើងទី ២ នឹងត្រូវប្រកួតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ ៕
ប្រភព៖ skysport