Mbappe មិនទាន់តកុងត្រាថ្មី នៅ PSG នៅឡើយទេ
Kylian Mbappe កីឡាករខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ របស់ក្លិប Paris Saint Germain បានចេញមុខប្រកាសដោយផ្ទាល់ថា ខ្លួននៅមិនទាន់ទទូលកុងត្រា ឬ ចរចាក្នុងការបន្តកុងត្រាថ្មីនៅក្លិបរបស់ខ្លួននៅឡើយទេ ។
ការចេញមុខបញ្ជាក់នេះ គឺនៅក្រោយពេលដែលផ្នែកធំៗជាច្រើនក្នុងក្លិបយក្សបារាំងមួយនេះ បានប្រកាសដោយឯកឯង និង ជាសាធារណៈថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងបន្តកុងត្រាជាមួយនឹងក្លិបនៅរដ្ឋធានីបារាំងនេះ ដល់បញ្ចប់អាជីពតែម្តង ។
កីឡាករ Mbappe ដែលជួយឱ្យបារាំងលើកពាន FIFA WORLD CUP 2018 នៅប្រទេសរុស្សីរូបនេះ បានបញ្ជាក់ថាគេនឹងប្រកាសជាសាធារណៈនៅថ្ងៃណាដែលគេទទួលបានកុងត្រាថ្មីជាមួយក្លិប ហើយសូមឱ្យអ្នកគាំទ្រកុំព្រួយបារម្ភអំពីអនាគតរបស់គេ ពីព្រោះគេចេះដឹងរឿងអនាគតខ្លួនឯងហើយ ៕
ប្រភព ៖ goal