Pacquiao ត្រៀមប៉ះជើងខ្លាំងមិនដែលចាញ់ Crawford នៅអារ៉ាប់រួម
កីឡាករប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានប្រកាសវិលត្រលប់មកកាន់សង្វៀនប្រដាល់វិញហើយ ក្រោយពីខកខានឡើងប្រកួតប្រមាណជា ២ ឆ្នាំមកហើយ ចាប់តាំងពីបានយកឈ្នះ អ្នកប្រដាល់អង់គ្លេស Kell Brook ក្នុងទឹក៤ ។
ការត្រលប់មកវិញលើកនេះ កីឡាករសញ្ជាតិហ្វីលីពីនរូបនេះ គ្រោងនឹងត្រូវជួបជាមួយនឹងកីឡាករមិនដែលចាញ់ Terence Crawford ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងទីក្រុង Abudabi នៃប្រទេសអារ៉ាប់រួម ដែលធ្វើឡើងនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ។
គួរឱ្យដឹងដែរថា កាលពីចុងឆ្នាំ ២០២០ កន្លងទៅនេះ Manny Pacquiao បានប្រកាសស្វែងរកដៃគូប្រកួត ក្រោយពីទំនេរដៃគ្មានប្រកួតជិត ២ ឆ្នាំ ដោយដាក់ល័ក្ខខណ្ឌថា នឹងប្រកួតតែជាមួយនឹងកីឡាកររូបណាដែលមិនធ្លាប់ចាញ់សោះតែប៉ុណ្ណោះ ៕
ប្រភព៖ dailymail