Barcelona គិតគូរយូរពេក ឥឡូវ Haaland ឡើងថ្លៃហើយ
ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងតែឡើងជើងនៅក្នុងពានរង្វាន់ UEFA Champions League ដែលជាពានរង្វាន់ក្លិបដ៏ធំបំផុតប្រចាំអឺរ៉ុប កំពុងតែក្លាយទៅជាផ្ទាំងស៊ីបរបស់ក្លិបអ្នកមានធនធានជាច្រើន ដើម្បីក្រសោបយករូបគេមករកគ្រាប់បាល់ ក៏ដូចជារកពានរង្វាន់នានាឱ្យក្លិបរបស់ខ្លួន ។
ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំសញ្ជាតិន័រវេសរូបនេះ ត្រូវបានគេដឹងថាគឺជាកីឡាករគោលដៅធំបំផុតរបស់ក្លិប Barcelana រដូវកាលក្រោយនេះដែរ ដើម្បីយកមកយឹតយោងក្រុមឱ្យមកខ្លាំងដូចពីមុនវិញ ក្រោយពីធ្លាក់ជើងប៉ុន្មានរដូវកាលចុងក្រោយនេះ ខណៈដែល Messi ក៏នឹងផុតកុងត្រានៅឆ្នាំក្រោយនេះផង ។
អ្វីៗហាក់កាន់តែឆ្ងាយហើយ ក្រោយពីលេចធ្លាយព័ត៌មានថាមានក្រុមច្រើនចង់យករូបគេ នៅពេលនេះ BVB ដែលជាសាម៉ីក្លិបរបស់ Haaland បានដាក់តម្លៃខ្ពស់កប់ពពក គឺដល់ទៅជាង ១៧០ លានដុល្លារឯណោះប្រសិនបើក្លិបណាចង់ចរចារយករូបគេ ៕
ប្រភព៖ dailymail