ច្បាស់ហើយ! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup នឹងបើកឱ្យអ្នកគាំទ្រ ៨០០០ នាក់បានចូលទស្សនា
ដើមឡើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup ត្រូវចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ មិនអាចបើកឱ្យអ្នកគាំទ្រចូលទស្សនាបាន ។ ទើប EFL បានសម្រេចចិត្តពន្យារពេលនៃការប្រកួតនេះ ។
ថ្មីនេះ English Football League (EFL) បានបញ្ជាក់ជាផ្លូវការថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup គូរវាង Tottenham Hotspur ប៉ះជាមួយក្រុម Manchester City នៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ នឹងបើកឱ្យអ្នកគាំទ្រចំនួន ៨០០០ នាក់ចូលទស្សនាផ្ទាល់នៅកីឡដ្ឋានបាន ៕