អស់ទីពឹងសុំផ្ទះគេជ្រក ឯកូនទើបកើតរបស់ ជៀស ស្រួច ក៏មានជំងឺទាំងនៅតូចទៀត សង្វេគណាស់!
កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រកីឡាករប្រដាល់ល្បីឈ្មោះ ជៀស ស្រួច ហាក់ស្រឡាំងកាំង និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានការផុសនៅលើគណនីហ្វេសប៊ុករបស់ម្ចាស់កសិដ្ឋានមួយរូបឈ្មោះ Yoko Lee ថាកីឡាករប្រដាល់ខាងលើនេះបានធ្លាក់ខ្លួនធ្វើជាជាងសំណង់ រសាត់អណ្តែតសុំផ្ទះគេនៅខេត្តរតនគិរី ។
ក្រោយលេចឮនូវភាពខ្វះខាត និង ធ្លាក់ខ្លួនរបស់លោក ជៀស ស្រួច ហើយនោះ រាជនីចិត្តធម៌ ស្រីអូន ក៏មិនបង្អង់យូរដូចគ្នាដែរ អ្នកនាងបានទាក់ទងទៅលោក ជៀស ស្រួច ភ្លាមៗ ដើម្បីផ្តល់ជំនួយក្នុងពេលគ្រាលំបាករបស់កីឡាករប្រដាល់ខាងលើនេះ ។
អ្វីដែលធ្វើឲ្យមហាជនកាន់តែខ្លោចចិត្តកាន់តែខ្លាំងនោះគឺក្រោយរាជនីចិត្តធម៌ ស្រីអូន បានទាក់ទងផ្ទាល់តាមទូរស័ព្ទទៅលោក ជៀស ស្រួច អ្នកនាងបានឱ្យដឹងថា កូនស្រីទើបនឹងកើតរបស់លោក ជៀស ស្រួច ក៏មានជំងឺប្រចាំកាយទាំងនៅតូចទៀត ។
អ្នកនាង ស្រីអូន បានរៀបរាប់ថា «ខ្ញុំបានទាក់ទងទៅជួយបង ជៀស ស្រួច ហើយ កូនគាត់ទើបនឹងកើតក៏កំពុងមានជំងឺដែរ ។ ហ៊ឺម! មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ស្តាប់ហើយអាណិតណាស់ ។ ខ្ញុំកំពុងទាក់ទង ដើម្បីទិញទូរស័ព្ទឱ្យគាត់បានប្រើ ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បាន» ៕