មិនគួរឱ្យជឿ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បាត់បង់កំណត់ត្រារបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ
ក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ពូល J បានលេចចេញនូវការភ្ញាក់ផ្អើលមួយដល់ពិភពលោក នៅពេលក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាឡឺម៉ង់ចាញ់ក្រុមជម្រើសជាតិម៉ាសេដូនៀដោយលទ្ធិផល ១ ទល់នឹង ២ ។
ការចាញ់លើកនេះបណ្តាលឱ្យក្រុមជម្រើសជាតិអាឡឺម៉ង់ ត្រូវបញ្ឈប់កំណត់ត្រារបស់ខ្លួនដែលទទួលបានជ័យជម្នះចំនួន ៣៥ ដង ជាប់គ្នាក្នុងការប្រកួតវគ្គជម្រុះ World Cup ។ ហើយវាជាការចាញ់លើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ រាប់តាំងពីចាញ់អង់គ្លេសក្នុងលទ្ធផល ១-៥ កាលពីឆ្នាំ ២០០១ នៅទីក្រុងមុយនិច ៕