កៅអីអ្នកចាត់ការក្រុមកំពុងតែរង្គោះរង្គើ ក្រោយ Juventus ធ្លាក់ជើងខ្លាំង
ក្លិបបាល់ទាត់ Juventus ដែលជាក្លិបខ្លាំងបំផុតរបស់អ៊ីតាលីនាពេលនេះហាក់ធ្លាក់ជើងកាន់តែខ្លាំងហើយ ដោយថ្ងៃបញ្ចប់រដូវកាលកាន់តែកៀក ក៏ប៉ុន្តែក្រុមមួយនេះកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៤ នៃតារាងលីគកំពូលអ៊ីតាលី Italia Seria A ។
កាលដែលមិនអាចជួយក្រុមឱ្យនៅលើកំពូលតារាងនេះ បានធ្វើឱ្យក្លិបមួយនេះកាន់តែខើចក្នុងការកាន់ពាន Seria A នារដូវកាលនេះ ខណៈដែលការប្រកួតពាន UEFA Champions League ក្រុម Juventus ក៏គ្មានឈ្មោះទៀត ។
ស្របពេលក្លិបកំពុងដុនដាបបែបនេះ ប្រធានក្លិបបាល់ទាត់ Juventus បានបង្ហើបអំពីដំរួយក្នុងការជ្រើសយកអ្នកចាត់ការក្រុមថ្មី ដែលគ្រោងនឹងមកជំនួសតំណែងលោក Andrea Pirlo នារដូវកាលក្រោយនេះ ៕
ប្រភព៖ dailymail