អ្នកគាំទ្រក្រុម Inter Milan មិនពេញចិត្តខ្លាំង ចំពោះការផ្លាស់ប្ដូរឡូហ្គោថ្មី
ក្រោយពីក្រុម Inter Milan បានធ្វើការបង្ហាញឡូហ្គោថ្មីជាផ្លូវការ ដោយមានការកាត់អក្សរ F និង C ចោល នៅសល់តែអក្សរ I និង M ។ ក្រោយពីបានបង្ហាញមិនយូរប៉ុន្មាន បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមួយមិនយល់ស្របលើការកាត់អក្សរ F និង C ចេញពីឡូហ្គោ ដោយពួកគេបានគំរាម ហើយមិនគាំទ្ររាល់ទំនិញដែលមានឡូហ្គោថ្មីរបស់ក្លឹប ។
ជាមួយនឹងករណីនេះដែរ មានអ្នកគាំទ្រក្រុម Inter Milan មួយចំនួនបានរៀបរាប់តាមរយៈបណ្ដាញសង្គមថា «ឡូហ្គោថ្មីរបស់ក្រុមមិនបង្ហាញអត្តសញ្ញាណរបស់ក្រុមទាល់តែសោះ វាមិនមែនជា Inter Milan ដែលខ្ញុំធ្លាប់ស្គាល់ទេ ហើយនឹងមិនទិញទំនិញ និង ពាក់អាវដែលមានឡូហ្គោថោកទាបនេះលើខ្លួនដាច់ខាត» ។ មានអ្នកគាំទ្រសជាច្រើនទៀតបានចូលមកបញ្ចេញមតិយោបល់ពីឡូហ្គោរបស់ក្រុមផងដែរ ក្នុងន័យមិនពេញចិត្ត ៕